The Westline School

ចក្ខុវិស័យ ​និងបេសកកម្ម


គោលដៅនៃ​ការអប់រំរបស់ សាលារៀនណត្សឡាញន៍​​គឺ​ផ្តល់​ការ​​អប់រំ​​​ដែលមាន គុណភាព គុណធម៌ មនុស្សធម៌ និង​ភាព​ជា​អ្នក​ដឹកនាំ ។ សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវប្រព័ន្ធ​អប់រំ​មួយ ដែលមានគុណភាព​ខ្ពស់ ឬប្រកប​ដោយភាព​សប្បាយ​រីករាយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប និង​អារម្មណ៍​កក់ក្តៅ​ដល់​មាតាបិតា ឬ​អាណាព្យាបាល​ទាំងអស់ ។

ចក្ខុវិស័យ


សាលារៀនណត្សឡាញន៍ ជា​សាលារៀន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អប់រំ​ចំណេះទូទៅ​ខ្មែរ និង​ភាសាអង់គ្លេស​ប្រកប​ដោយ គុណភាព គុណធម៌ មនុស្សធម៌ និង​ភាព​ជាអ្នកដឹកនាំ ។

សាលាណត្សឡាញន៍ : "សិក្សាដើម្បីដឹកនាំជីវិត"

The Northline School: “Learn To Lead​ Life.”

បេសកកម្ម


ដើម្បីសម្រេច​ឲ្យ​បាននូវចក្ខុវិស័យ​ខាងលើ សាលារៀនណត្សឡាញន៍​បេ្តជ្ញា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវបេសកកម្ម ៣ យ៉ាងដូច​ខាង​ក្រោម :

១. ផ្តល់​ការ​អប់រំ​ចំណេះទូទៅខែ្មរ​ពី​កម្រិត​មតេ្តយ្យ​ដល់​ថ្នាក់​ទី​​១២ តាម​ប្រព័ន្ធ​គុណភាព​អប់រំ​ជាតិ និង​ការអប់រំ​ភាសាអង់គេ្លស​ទូទៅ​ពី​កម្រិត​មតេ្តយ្យ​ដល់​កម្រិត​ខ្ពស់ តាមបទដ្ឋាន គុណភាព​អប់រំ​អាមេរិកាំង ដល់​សាធារណជន​ទូទៅ​ក្នុង​តម្លៃ​សមរម្យ ។


២. ជានិច្ចកាល ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់រំ អភិវឌ្ឍ​ធនធាន​​មនុស្ស​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​ ក្នុង​ទិសដៅ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​​នៅកម្ពុជា ។

៣. អនុវត្ត​ជា​គំរូ​គេ​ដល់​ស្ថាប័ន​អប់រំ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាពជាអ្នកដឹកនាំ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​ពិភពលោក​ទាំងមូល ។

 

ទិសដៅ


សាលារៀនណត្សឡាញន៍ បម្រើសេវាកម្មអប់រំ​ក្នុង​

ទិសដៅ​សំខាន់​ៗ​ដូចខាងក្រោមៈ​
១. សិស្សានុសិស្ស​ចំណេះទូទៅ​ខែ្មរ​ទាំងអស់ នឹង​ទទួលបាន​នូវ​គុណភាព​អប់រំ​ឈាន​មុខ​គេ​ជាមួយ​នឹង​ការ​ប៉ិន​ប្រសព្វ​ និង​ជំនាញ​ខ្ពស់​លើ​ភាសាអង់គេ្លស និង​ជំនាញ​វិទ្យាសាស្រ្ត ។

២.សិស្សានុសិស្ស​ភាសា​អង់គេ្លស​ទាំងអស់ នឹង​មាន​សមត្ថភាព​ភាសា​ខ្ពស់​លើ​ជំនាញ​ទាំងបួន គឺការស្តាប់ ការនិយាយ ការសរសេរ និងការអាន ជា​ពិសេស​ការ​និយាយ​និង​ការ​ស្តាប់ ។

៣.សិស្សានុសិស្ស​ទាំងអស់ អនុវត្ត​ជាគំរូ​ល្អ​ជានិច្ច​នូវ​គំនិត​ក្នុង​ភាព​ជា​អ្នកដឹកនាំ គុណធម៌ មនុស្សធម៌ ព្រម​ទាំង​ចរិយា​សម្បត្តិ ជាទី​ប្រសើរ​ចំពោះអ្នកដទៃ ។

៤. គណៈគ្រប់គ្រង បុគ្គលិក គ្រូបង្រៀន​ទាំងអស់​សហការ​បំពេញ​ការងារ​ជាមួយ​គ្នាដោយ​រីករាយ រាក់​ទាក់​ជាមួយ​សិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាល និងសាធារណជន​ទូទៅ ។ ពួកគេ​នឹង​ទទួល​បាន​នូវ​ការ​រីកចម្រើន ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ ទន្ទឹម​គ្នា​នឹង​ការ​រីកចំរើន​របស់​និយោជក និង​សង្គម​ជាតិ​ទាំងមូល ។

៥.សង្គមជាតិ​កម្ពុជា​នឹង​មាន​ការ​កែប្រែ​ជាវិជ្ជមាន ។

វប្បធម៌រួម


ដើម្បី​ឲ្យ​ការ​រីក​ចម្រើន​របស់​សាលារៀន គណៈគ្រប់គ្រង បុគ្គលិក គ្រូបងៀ្រន និងសិស្សានុសិស្ស ទាំងអស់ បេ្តជ្ញាគោរព និង​អនុវត្ត​តាម​វប្បធម៌រួម​ដូច​ខាងក្រោម :

​១. អនុវត្តភាព​ជាគំរូ​គេ​ជានិច្ច​ក្នុង​ការ​កែប្រែ​ជា​វិជ្ជមាន​ដល់​សង្គម​កម្ពុជា ។

២. យោគយល់ អធ្យាស្រ័យ សហការ រួសរាយ រាក់ទាក់ និង​ជួយ​យក​អាសារ​គ្នា​គ្រប់​ពេលវេលា ។

៣. បើកចិត្តឲ្យ​ទូលាយ មិននិន្ទា ឈ្នានីស​មិត្ត​រួមថ្នាក់ ឬ​មិត្តរួមការងារ ។

៤. រក្សា​ឲ្យ​បាន​ជានិច្ច​នូវ​ភាព​ថៃ្លថ្នូរ​លើកាយ វាចា ចិត្ត ។

៥. មិនឆេវឆាវ ច្រឡោតខឹង និង​មិន​ប្រើ​ហឹង្សា​ក្នុង​ការ​ដោះស្រាយបញ្ហា ។

៦. ស្តាប់​ហេតុផល ចេះ​ពិចារណា ពន្យា​ការវិនិច្ឆ័យ មុន​នឹង​ធ្វើការ​កាត់សេចក្តី ឬសម្រេចចិត្ត ។

៧. មិនប្រព្រឹត្ត​លែ្បងស៊ីសង ស្ថិត​នៅឲ្យឆ្ងាយពីគ្រឿងញៀន និង​អំពើ មិន​គប្បី​ដទៃ​ទៀត ។

៨. គោរព​ស្រលាញ់​ខ្លួន​ឯង និង​អ្នកដទៃ ។

     

ទស្សនៈរួម


នៅសាលារៀនណត្សឡាញន៍ គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន​ទាំងអស់​ត្រូវ​អនុវត្ត និង​ប្រកាន់​ខ្ជាប់ នូវ​ទស្សនៈរួម​ដូច​ខាងក្រោម :

១. គណៈគ្រប់គ្រង បុគ្គលិក និង​គ្រូបង្រៀន​យើង​ទាំងអស់​មាន​មោទនភាព យ៉ាងខ្លាំង​ចំពោះ​តួនាទី និង​ភារកិច្ច​របស់​យើង​ក្នុង​ការ​សហការ​ជាមួយ មាតាបិតា ឬ​អាណាព្យាបាល និង​សង្គមជាតិ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា ។

២. យើងដឹងច្បាស់ថា ដើម្បី​ធ្វើ​ឲ្យ​សង្គម​​កម្ពុជា​កាន់​តែ​រីក​ចម្រើន​បនែ្ថម​ទៀត យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា ស្រលាញ់ និង​អប់រំ​បុត្រ​ធីតា​ខែ្មរ​យើង​ឲ្យ​បាន​ល្អ​បំផុត​ពីថៃ្ងនេះទៅ ។ 

៣. កុមារ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ទេពកោសល្យ​ល្អ​ពី​ធម្មជាតិ កត្តាសំខាន់ យើង​ត្រូវ​ផ្តល់​ឱកាស ជ្រោមជ្រែង និង​បណ្តុះ​បណ្តាល​ពួកគេ​ឲ្យ​កាន់​តែ​រឹង​មាំ​ឡើង និង​ប្រើប្រាស់​ចំណេះដឹង ជំនាញ និង​សមត្ថភាពពិតប្រាកដ​របស់​គេ​ក្នុង​ទិសដៅ និងគន្លង​វិថី​ត្រឹមត្រូវ ។

៤. សាលារៀន​យើង​យល់​ច្បាស់ថា នៅពេល​មាតាបិតា ឬ​អាណាព្យាបាល  បញ្ជូន​បុត្រធីតា ជាទី​ស្រលាញ់​របស់​ខ្លួន​មក​សាលារៀន គេ​បាន​ផ្តល់​មក​ឲ្យ​សាលារៀន​យើង​នូវ​ទំនុកចិត្ត និង​ការគោរព ស្រលាញ់​ផងដែរ ដូចនេះ​យើង​ប្តេជ្ញា​ជានិច្ច​ដើម្បី​ផ្តល់​តប​វិញ​នូវ ការគោរព​ស្រលាញ់ ដឹងគុណ​ចំពោះ មាតាបិតា ឬ​អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់ តាមរយៈ​ការផ្តល់នូវ ​គុណភាព​អប់រំ​ខ្ពស់​បំផុត​ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​សិក្សា​នៅ​សាលា​យើង ។

៥. គ្រូបង្រៀន​ជា​មាតា​បិតា​ទី​២ របស់​បុត្រ​ធីតា​គ្រប់​រូប​របស់​លោក​អ្នក ដូចនេះ​យើងខ្ញុំ​ទាំងអស់​គ្នា នឹង​ធ្វើខ្លួន​ជា​មាតាបិតា​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ទាំងអស់ ដែល​សិក្សា​នៅ​សាលារៀនយើង ។

៦. ទស្សនវិទូ​ភាគ​ច្រើន​បាន​លើកឡើង និង​ឯកភាព​ថាគុណភាព​អប់រំ​របស់ សិស្សានុសិស្ស នៅលើមុំ សំខាន់ៗ ៣ គឺគ្រួសារ សាលារៀន និងសង្គម ក្នុង​នោះក្រុមគ្រួសារ ដើរ​តួ​យ៉ាង​សំខាន់ ក្នុងការអប់រំ ពីវប្បធម៏ ទំនៀមទម្លាប់​ក្រុមគ្រួសារ ការស្រលាញ់ ក្តីមេត្តា​ករុណា និង​សិល្បៈ​នៃ​ការ​ចែករំលែក ចំណែក​ឯ​គ្រឹះស្ថាន​អប់រំ​វិញ ផ្តល់នូវ​ចំណេះដឹងក្នុង​សង្គម និង​ជំនាញ​វិជ្ជាជីវៈ​ផេ្សងៗ​ដែល ត្រូវការចំបាច់ សម្រាប់​ការកសាង​អនាគត​របស់​សិស្សានុសិស្ស​គ្រប់រូប ។ ក្រៅ​ពី​កត្តា​ទាំង​២​នេះ សិស្សានុសិស្ស សែ្វងយល់ បនែ្ថមទៀត​តាមរយៈ​បទពិសោធន៍​ជីវិត ដែល​គេប្រឡូក​ក្នុង​សង្គម​ដែល បទពិសោធន៍​ទាំងនោះ មាន លាយឡំគ្នានូវចំណុច​វិជ្ជមាន និង​អវិជ្ជមាន ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​អប់រំ និង​ក្រុមគ្រួសារ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុក​ដាក់តាមដាន ដើម្បីឲ្យ​ប្រាកដ​ថា​បុត្រធីតា​គ្រប់រូប ដើរ​តាម​គន្លង​វិថីជីវិតត្រឹមត្រូវ ដើម្បី​សម្រេច​បាន​នូវបំណង​ប្រាថ្នា​របស់គេ​ក្នុង​ថៃ្ងអនាគត ។

៧. ការផ្តល់​នូវ​ការ​អប់រំ​ដែល​គ្មានគុណភាព​ប្រៀប​បាន​នឹង​ឧក្រិដ្ឋកម្ម​មនុស្សជាតិ​មួយ ។

៨. សិស្សានុសិស្ស​មិន​ត្រឹមតែ​ទទួល​បាន​ការ​សិក្សា​ពីលោកគ្រូអ្នកគ្រូ​ប៉ុណ្ណោះទេ ពួកគេ​ក៏​អាច​សិក្សា​ដោយ​ខ្លួន​ឯង ពី​មិត្តរួម​ថ្នាក់ និង​បរិយាកាស​ជុំវិញ​ខ្លួន​របស់​ពួកគេ​ផងដែរ ហើយ​ពួកគេ​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​

៩. លោកគ្រូ អ្នកគ្រូ បង្រៀន​តាម​ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធន៍​ជីវិត ដោយ​មិន​ប្រើ​តែ​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ

១០. លោកគ្រូ អ្នកគ្រូ ប្រកាន់​នូវ​ទស្សនៈ​នៃ​ការ​អប់រំ “ បើ​គ្រាន់​តែ​ប្រាប់ខ្ញុំ ខ្ញុំនឹង​អាច​ភ្លេច ប្រសិន​បើ​បង្ហាញ​ខ្ញុំ ខ្ញុំនឹង​អាច​ចងចាំ ប្រសិន​បើ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ចូលរួម​សកម្មភាព ខ្ញុំ​នឹង​យល់ច្បាស់” ។ ដោយសារ​តែ​ហេតុផល​ទាំងអស់នេះ​ហើយ លោកគ្រូ អ្នកគ្រូ តែងតែឲ្យ​សិស្សានុសិស្ស​ចូលរួម​ជាមួយ​សកម្មភាព​សិក្សា​ផ្សេងៗ​យ៉ាង​សកម្ម ។

១១. យើងដឹង​យ៉ាង​ច្បាស់​ថា លោកគ្រូ អ្នកគ្រូ​គឺ​ជាអ្នកធ្វើការ​សម្រេច នៅ​ក្នុង​ការ​ដឹកនាំ​សកម្មភាព​ផ្សេងៗ នៅក្នុងថ្នាក់រៀន ដែល​វា​មាន​ការ​ទាក់ទង​ទៅ​និង​អារម្មណ៍ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ។ នៅ​ក្នុងនាម​ជា​គ្រូ យើង​មានអំណាច​ដ៏អស្ចារ្យ​នៅក្នុង​ការដឹកនាំ​ជីវិត​របស់​សិស្សានុសិស្ស​ឲ្យ​ទទួល​បាន​ជោគជ័យ ឬ​បរាជ័យ​នៅក្នុងជីវិត ។ យើងអាច​ជា​មនុស្ស​ដែល​អាច​ធ្វើ​បាន​ដល់​សិស្ស ហើយ​ក៏​អាច​ជាមនុស្ស​ដែល​ជួយ​ជម្រុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​តាមរយៈ​ការបង្រៀន ។ យើងអាច​ជាអ្នកធ្វើឲ្យ​សិស្ស​អាប់អោន ឬ​រីករាយ ឈឺចាប់ ឬជាថ្នាំព្យាបាល ។ នៅ​គ្រប់ស្ថានភាព​ទាំងអស់ គឺ​យើង​ដែល​ជា​លោកគ្រូ អ្នកគ្រូ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​ថា​តើ ស្ថានការ​អាក្រក់​ទាំងឡាយ​វា​នឹង​ល្អ​ប្រសើរ ឬ​ក៏​កាន់​តែ​ធ្ងនធ្ងរ​ជាងមុន​ហើយ​តើ​ការ​ផ្តល់​ការ​អប់រំ​ដល់​សិស្ស​កំពុងតែ​ធ្វើឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជីវិត​ដែរឬទេ​?


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ